(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចំណាយថវិការបស់សម្តេចទាំងទ្វេរ តាមរយៈលោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេច ចុះប្រគល់ជូនគ្រួសារដែលមានសមាជិកទទួលមរណៈភាព នៅក្នុងឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល គិតចាប់ពីខែមករា ឆ្នាំ២០២២ ដល់បំណាច់ខែធ្នូ ឆ្នាំ២០២២ សរុបអស់ថវិកាចំនួន ៧៤លានរៀល។

លើកឡើងក្នុងឱកាសដឹកនាំក្រុមការងារនាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនគ្រួសារដែលមានសមាជិកទទួលមរណៈភាពចំ​នួន៥គ្រួសារ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ លោក លឹម លីន ជំនួយការផ្ទាល់របស់លោក ហាស់ វ៉ារី បានឱ្យដឹងថា ពេញមួយឆ្នាំ២០២២កន្លងមកនេះ ថវិកាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហាស់ វ៉ារី បានប្រគល់ជូនគ្រួសារដែលមានសមាជិកទទួលមរណៈភាពនៅក្នុងឃុំ រកាកោងទី2 ស្រុកមុខកំពូល ខេត្តកណ្ដាល អស់ថវិកាចំនួន ៧៤លានរៀល ហើយនឹងមានការបន្តចុះចែកជូនជាបន្តបន្ទាប់ទៀត នៅក្នុងឆ្នាំ២០២៣នេះទៀតផង។

បើតាមលោក លឹម លីន កន្លងមកឱ្យតែមានប្រជាពលរដ្ឋទទួលមរណៈភាពនៅក្នុងមូលដ្ឋានឃុំរកាកោងទី2 ស្រុកមុខកំពូល សម្ដេចទាំងទ្វេតែងតែបានចូលរួមរំលែកទុក្ខក្នុងមួយគ្រួសារសពនូវថវិកាចំនួន ១៥0,000រៀល ដេីម្បីចូលរួមរំលែកទុក្ខ ដែលមានក្រុមការងាររបស់លោក ហាស់ វ៉ារី និងលោក កុយ រុន មេឃុំរកាកោងទី2 ដេីម្បីនាំយកថវិការបស់សម្ដេចចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ។

លោក លឹម លីន ជំនួសមុខឱ្យក្រុមគ្រួសារនៃសពទាំងអស់នៅក្នុងឃុំ រកាកោងទី2 សូមគោរព និងសូមជូនពរសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់ សូមជួបតែសេចក្ដីសុខ និងសេចក្ដីចំរេីនគ្រប់ប្រការផងដែរ។ សូមគោរពជូនពរលោក ហាស់.វ៉ារី ទីព្រឹក្សារផ្ទាល់របស់សម្ដេច និងលោកស្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់សូមជួបតែសេក្ដីសុខនិងសេចក្ដីចំរេីនគ្រប់ប្រការផងដែរ៕