Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក យូ សិរីវុឌ្ឍ ផ្ញើសារអបអរសាទរ និងជូនពរ លោក រ៉ាត់ ដារ៉ារ័ត្ន និងលោកស្រី ជា ឡាក់គី ដែលត្រូវបានព្រះមហាក្សត្រ ប្រទានគោរមងារ «ឧកញ៉ា»

06-01-2023 12:28

(ភ្នំពេញ)៖ លោក យូ សិរីវុឌ្ឍ នាយរងសេនាធិការចម្រុះអគ្គបញ្ជាការ ផ្ញើសារលិខិតអបអរសាទរ និងជូនពរ លោក រ៉ាត់ ដារ៉ារ័ត្ន និងលោកស្រី ជា ឡាក់គី ក្នុងឱកាសព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា»

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន ឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន និងឧកញ៉ា ជា ឡាក់គី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ការត្រាស់បង្គាប់ផ្តល់គោរពងារជា «ឧកញ៉ា» នេះ ដោយ ព្រះករុណាជាអម្ចាស់តម្កល់លើត្បូងយាងទតឃើញថា ឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន និងឧកញ៉ា ជា ឡាក់គី បានចូលរួមធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ បម្រើនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ពិសេសការងារមនុស្សធម៌៕