(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនឧកញ៉ា ចាប ហុងលី។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ។
ព្រះរាជក្រឹត្យផ្តល់គោរមងារនេះ ត្រូវបានធ្វើឡើងដោយយោងតាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ការត្រាស់បង្គាប់ផ្តល់គោរពងារជា «អ្នកឧកញ៉ា» នេះ ដោយព្រះករុណាជាអម្ចាស់តម្កល់លើត្បូងយាងទតឃើញថា ឧកញ៉ា ចាប ហុងលី បានចូលរួមធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ បម្រើនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ពិសេសការងារមនុស្សធម៌៕