(អូស្រ្តាលី)៖ នាល្ងាចថ្ងៃទី ២២ និង២៣ ខែមិថុនា ឆ្នាំ២០១៦ នាទីក្រុង Adelaide និងទីក្រុង Brisbane ប្រទេសអូស្ត្រាលី ក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១ - ២៨.០៦.២០១៦) ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សមាជិក សមាជិកា និងក្រុមការងារយុវជន ប្រចាំនៅទីក្រុង Adelaide និងទីក្រុង Brisbane សរុប ប្រមាណជាង២៥០នាក់។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កុយ គួង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំនៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ លោក គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ លោក អ៉ិន មាត្រា ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងAdelaide និងលោក ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុង Brisbane ព្រមទាំងអនុប្រធាន ប្រចាំប្រទេស និងប្រចាំតំបន់ជាច្រើនរូបផងដែរ។
កម្មវិធីនេះមានកិច្ចសហការរៀបចំដោយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុង Adelaide និងទីក្រុង Brisbane ។ ប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ និងជាការបង្ហាញឲ្យយើងឃើញថា និយាយជារួមប្រជាពលរដ្ឋខ្មែរដែល កំពុងរស់នៅក្នុងទីក្រុង Adelaide និងទីក្រុង Brisbane ប្រទេសអូស្ត្រាលី មានការគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងក្លៀវក្លា ដោយសារបងប្អូនប្រជាពលរដ្ឋ បានមើលឃើញពីការពិតនៃ ការអភិវឌ្ឍន៏ប្រទេសជាតិ មានការរីកចំរើនឥតឈប់ឈរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕