(ភ្នំពេញ)៖ លោកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន East Land and Home Co., Ltd. ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះរាជហឫទ័យប្រោសព្រះទាននូវគោរមងារជា «អ្នកឧកញ៉ា», ក្នុងឱកាសដ៏វិសេសវិសាលនេះ គណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ និងបុគ្គលិកទាំងអស់ នៃក្រុមហ៊ុន East Land and Home Co., Ltd. សូមចូលរួមអបអរសាទរ និងជូនពរដល់អ្នកឧកញ៉ា លី សេងឃាង។
ដោយអ្នកឧកញ៉ាមានស្នាដៃ និងគុណបំណាច់ ក្នុងការចូលរួមកសាង និងអភិវឌ្ឍជាតិ-មាតុភូមិ។ សូមអ្នកឧកញ៉ា មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន រុងរឿងថ្កុំថ្កើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបតែសុភមង្គល វិបុលសុខ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕