(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយជាខ្លាំង ជូនឯកឧត្ដមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ចំពោះមរណភាពលោកជំទាវ ញាណធាន ណារី ត្រូវជាភរិយារបស់ឯកឧត្ដម ដែលបានទទួលមរណភាព នៅវេលាម៉ោង ៦ល្ងាច ថ្ងៃព្រហស្បតិ៍ ទី ៥ ខែមករា ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ញាណធាន ណារី សូមឆាប់បានទៅចាប់កំណើតក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕