(បន្ទាយមានជ័យ)៖ ដោយមានការណែនាំពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ និងលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយ បានដឹកនាំមន្ត្រីជំនាញជាច្រើនរូប ចុះត្រួតពិនិត្យ និងពង្រឹងការងារជំនាញនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

នៅក្នុងឱកាសចុះត្រួតពិនិត្យនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះលោកឧត្តមសេនីយ៍ត្រី អុី ចំរើន បានឱ្យដឹងថា កន្លងមកក្នុងនាមលោកជានាយប៉ុស្តិ៍នគបាលច្រកទ្វាអន្តរជាតិប៉ោយប៉ែត លោកតែងតែយកចិត្តទុកដាក់ជាប្រចាំ​ដោយគោរពតាមបទបញ្ជាររបស់ថ្នាក់លើនៃក្រសួង​មហាផ្ទៃជានិច្ចជាកាល និងតែងតែដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈសម្រួលចារាចរជូនដល់ពលរដ្ឋ និងអាជីវករភ្ញៀវជាតិ និងអន្តរជាតិដែលគេធ្វើដំណើរ​ឆ្លងកាត់តំបន់​នេះដើម្បីកាត់បន្ថយយការកាកស្ទះ និងជួយសម្របសម្រួលបំពេញនូវឯកសាផ្សេងៗជូនដល់ពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ។

ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល បានឱ្យដឹងដែរថា ការចុះមកពិនិត្យជាក់ស្តែងនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែតនេះ ក្នុងគោលបំណងពង្រឹងការងារជំនាញរបស់មន្ត្រីនគបាលអន្តោប្រវេសន៍ដែលប្រចាំនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពធផងដែរ។

នាឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ក៏បានផ្តាំផ្ញើ និងក្រើនរំលឹកដល់នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ត្រូវចេះសហការជាមួយនិងប្រទេសជិតខាង ដើម្បីរឹតចំណងមេត្រីភាពនាំគ្នាទប់ស្កាត់បទល្មើសផ្សេងៗដែលកើតមានទ្បើងផងដែរ៕