(ត្បូងឃ្មុំ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) បានបន្តជំរុញ និងលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ ត្រូវបន្តត្រៀមជួយទិញស្រូវពីកសិករ ដែលនឹងត្រូវប្រមូលផលនាពេលខាងមុខ នៅក្នុងតំលៃសមរម្យ អាចទទួលយកបាន។
លោកបណ្ឌិត កៅ ថាច បានលើកឡើងយ៉ាងដូចនេះនារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសដឹងនាំសហការី បានបន្តចុះត្រួតពិនិត្យការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន រោងម៉ាស៊ីនកិនស្រូវ ថន ជា និងរោងម៉ាស៊ីនកិនស្រូវ វិញ ជាង នៅខេត្តត្បូងឃ្មុំ៕