Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភាពញៀនគ្រឿងញៀន ជាជំងឺខួរក្បាលអាចព្យាបាលបាន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី៥ ខែមករា៖ បង្ក្រាប១៧ករណី ឃាត់ខ្លួន៣៨នាក់

05-01-2023 17:15

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៧ករណី ក្នុងនោះ ករណីប្រើប្រាស់៣ករណី, ដឹកជញ្ជូនរក្សាទុក៤ករណី, បើកបរក្រោមឥទ្ធិពល១ករណី និងជួញដូរ៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៨នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៦០ករណី ឃាត់មនុស្ស១៦៧នាក់ (ស្រី១០នាក់)៕