Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ បន្តទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន ដល់អាជីកម្មទេសចរណ៍

05-01-2023 14:59

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានបន្តទទួលស្គាល់គុណភាពសេវាកម្ម ទទួលទេសចរចិន ដល់អាជីកម្មទេសចរណ៍ចំនួន ១២ក្រុមហ៊ុន ដោយបានផ្តល់វិញ្ញាបនបត្រ ទទួលស្គាល់ជាបន្តបន្ទាប់ ដល់អាជីវកម្មទេសចរណ៍ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ទទួលទេសចរចិន។

អាជីវកម្មទេសចរណ៍ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាព ទទួលទេសចរចិនទាំង១២នោះរួមមាន៖

១. ណានជីង អ៉ិនធើណេសិនណល ហូលីដេ ធួរគ្រុប - Nanjing International Holiday Tour Group Co.,Ltd (រាជធានីភ្នំពេញ)
២. ឌីអិម អ៉ិនធើណេសិនណលត្រាវែល - DM International Travel Co., Ltd (រាជធានីភ្នំពេញ)
៣. អិន.ឌី.អិម អ៉ិនវេសម៉ិន & ធួរីហ្សឹម - N.D.M Investment & Tourism Co.,Ltd (រាជធានីភ្នំពេញ)
៤. អេសធីប៊ី ត្រាវែល & ធួរ - STB Travel & Tours Co., Ltd (រាជធានីភ្នំពេញ)
៥. ៥ អូសិន ខូអិលធីឌី - 5 Oceans Co.,Ltd (រាជធានីភ្នំពេញ)
៦. យូណាយ អ៉ិនធើណេសិនណល (ខេមបូឌា) ធួរ - Unite International (Cambodia) Tour (រាជធានីភ្នំពេញ)
៧. វី ហ្គោ ត្រាវែល & ធួរ - We Go Travel & Tour (រាជធានីភ្នំពេញ)
៨. ហុង អ៉ី ត្រាវែល ស៊ែរវីស ខូអិលធីឌី - Hong Yi Travel Service Co.,Ltd (រាជធានីភ្នំពេញ)
៩. ស៊ីហ្គាល ធួរីស & ត្រេឌីង - Seagull Tourist & Trading Co.,Ltd (រាជធានីភ្នំពេញ)
១០. អិម អេស ខេ ត្រាវែល - M.S.K Travel (រាជធានីភ្នំពេញ)
១១. វើលដ៍ អិចប្រេស - World Express Co.,Ltd (រាជធានីភ្នំពេញ)
១២. មេគង្គ ឌីសខាវើរី - Mekong Discovery Co., Ltd (រាជធានីភ្នំពេញ)។

គួរជម្រាបថា ក្រសួងទេសចរណ៍កំពុងរៀបចំខ្លួនទ្បើងវិញ ដើម្បីពង្រឹងគុណភាពទទួលទេសចរចិន តាមរយៈការដាក់ចេញនូវយន្តការវាយតម្លៃ ទទួលស្គាល់គុណភាពទទួលទេសចរចិន (China Ready Accreditation) ដោយបច្ចុប្បន្ន ក្រសួងទេសចរណ៍បានចុះធ្វើការវាយតម្លៃ និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ ជាបន្តបន្ទាប់ដល់អាជីវកម្មទេសចរណ៍ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ទទួលទេសចរចិន។ ក្នុងឆ្នាំ២០២៣នេះ កម្ពុជាព្យាករណ៍ថា នឹងអាចទទួលទេសចរចិន រហូតដល់ទៅជិត២លាននាក់។

ក្រសួងទេសចរណ៍ ក៏បានបន្តលើកទឹកចិត្តអាជីវកម្មទេសចរណ៍ ដែលទទួលទេសចរចិន មកដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្ម ទទួលទេសចរចិន (China Ready Accreditation) ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ដែលមានអាសយដ្ឋានដីទ្បូតិ៍លេខ 3A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនងលេខទូរស័ព្ទ ឬ Telegram លេខ 092 779 833៕