(ព្រៃវែង)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងសហការី នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនរោងម៉ាស៊ីនចំនួន៣ នៅខេត្តព្រែវែង និងបានលើកទឹកចិត្តដល់ម្ចាស់រោង​ម៉ាស៊ីនកិនស្រូវទាំងអស់ ​ត្រៀមជួយទិញស្រូវពីកសិករ។

រោងម៉ាស៊ីនចំនួន៣នេះ រួមមាន៖

១. រោងម៉ាស៊ីនកិនស្រូវ យី ពៅ
២. រោងម៉ាស៊ីន ឈិត ប៊ុន ថន
៣. រោង៉ាស៊ីនកិនស្រូវ ឈុន ធំ។

ក្នុងនោះ ​លោកបណ្ឌិត កៅ ថាច បន្តជំរុញ និងលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមបន្ត និងត្រៀមជួយទិញស្រូវពីកសិករ ដែលនឹងត្រូវប្រមូលផលនាពេលខាងមុខ ក្នុងតំលៃសមរម្យ​៕