Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ប្រោសព្រះរាជទាន គ្រឿងឥស្សរិយសសហមេត្រី​ ថ្នាក់មហាសេនា​ ជូនឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាចប់អាណត្តិ

04-01-2023 15:15

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ បានទទួលជួបលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានបំពាក់គ្រឿងឥស្សរិយសសហមេត្រី​ ថ្នាក់មហាសេនា​ ជូនចំពោះលោក Pablo Kang ផងដែរ ដែលគ្រឿងឥស្សរិយយសនេះ ត្រូវបានប្រោសព្រះរាជទាន ដោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា៕