(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានប្រកាសផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញារង ចំនួន ១៥កន្លែង និងថ្នាក់បរិញ្ញាបត្រ ចំនួន ១៥កន្លែង នៅវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប សម្រាប់ឆ្នំាសិក្សា ២០២៣ ដែលនឹងចាប់ផ្តើមក្នុង ខែមករា ឆ្នំា២០២៣ សម្រាប់ជំនាញផ្សេងៗនៃវិស័យកសិកម្ម។
អាហារូបករណ៍ ដែលផ្តល់ដោយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺ៖
* អាហារូបករណ៍ថ្នាក់បរិញ្ញារង គឺសម្រាប់និស្សិតដែលបានប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិឆ្នំា២០២២។
* អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ តម្រូវឱ្យនិស្សិតមានវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិឆ្នំា២០២២។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ក្រោមការដឹកនំារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ស្មើមុខស្មើមាត់ជាមួយប្រទេសនានាលើឆាកអន្តរជាតិ កត្តានេះធ្វើឱ្យយុវជនដែលជាទំពំាងស្នងឬស្សី មានឱកាសគ្រប់បែបយ៉ាង ក្នុងការសិក្សារៀនសូត្រ ទំាងនៅក្នុងប្រទេស និងបន្តទៅប្រទេសផ្សេងៗទៀត ដើម្បីបង្កើនចំណេះដឹងសម្រាប់អនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិទំាងមូល។
សម្រាប់ព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងអាហារូបករណ៍៣០កន្លែងនេះ សូមទំនាក់ទំនងតាមរយៈ លោកស្រី កែវ សិរីសុគន្ធារី លេខទូរសព្ទ ០១៧ ៥៦៩ ០៤១ ឬក៏វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប លេខទូរសព្ទ ០៩២ ៧៦៧ ៨៨០៕