(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងសាខាគយប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក នូ ស៊ីថា ប្រធានសាខាគយ ខេត្តត្បូងឃ្មុំ សហការជាមួយគណៈបញ្ជាការខេត្តត្បូងឃ្មុំ នឹងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្ត បានបើកប្រតិបត្តិការឆែកឆេរកន្លែងលក់ម៉ូតូ ចំនួន១២កន្លែង និងឃ្លាំងស្តុកម៉ូតូចំនួន៥កន្លែង ដោយបានរកឃើញម៉ូតូល្មើលច្បាប់ អត់ពន្ធចំនួន៥៦គ្រឿង។
បន្ទាប់ពីប្រតិបត្តិការរកឃើញម៉ូតូល្មើសច្បាប់នេះ កម្លាំងសាខាគយបានឃាត់មកយករក្សាទុក នៅសាខាគយត្បូងឃ្មុំ ដើម្បីដោះស្រាយបង់ពន្ធតាមផ្លូវច្បាប់ជូនរដ្ឋ៕