(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង នឹងរៀបចំការប្រកួត «ល្បែងប្រពៃណីវាយប្រដំ» រៀបចំឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។

ការរៀបចំការប្រកួតនេះ ដើម្បីលើកស្ទួយ និងផ្សព្វផ្សាយមរតកវប្បធម៌អរូបី ចំពោះការប្រកួតនេះនឹងរៀបចំឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៧៖០០នាទីព្រឹក ក្នុងនោះក៏មានការផ្សាយផ្ទាល់ លើ Facebook Page ផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ៕