(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីអត្រាប្តូរប្រាក់សម្រាប់ប្រើប្រាស់ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២២ ដោយបញ្ជាក់ថា អត្រាប្តូរប្រាក់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្នុង១ដុល្លារ ស្មើនឹង ៤១១៧រៀល។
បើតាមសេចក្តីជូនដំណឹងដែលបណ្តាញ Fresh News ទទួលបាន បញ្ជាក់ទៀតថា អត្រាប្តូរប្រាក់មធ្យមប្រចាំឆ្នាំ២០២២ ក្នុង១ដុល្លារ ស្មើនឹង ៤០៨៧រៀល៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖