(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង និងផ្ដល់ឋានៈជាអនុរដ្ឋលេខាធិការ និងទីប្រឹក្សាក្រសួងមហាផ្ទៃ ជូនអតីតថ្នាក់ដឹកនាំនគរបាល ចំនួន៥រូប។

ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា៖

* អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចំនួន៣រូប គឺលោក ហ៊ូ សាគុណ, លោកស្រី យក់ សុខា និងលោក អ៉ិន បូរ៉ា
* ទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ ចំនួន២រូប គឺលោក ចាន់ ស៉ីថា និងលោក យិន ចំណាន។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖