(ភ្នំពេញ)៖ យោងតាមលិខិតរបស់លោក Sam Pinchivorn ក្នុងនាមជាលិខិតមិត្តអ្នកអាន បានផ្ញើមកកាន់អង្គភាពយើងខ្ញុំដោយបានបញ្ជាក់ថា បន្ទាប់ពីមាន ប្រជាពលរដ្ឋមួយចំនួន បានយល់កាន់តែច្បាស់អំពីធាតុពិតពិសពុលរបស់វិទ្យុបរទេសមួយនេះ ប្រជាពលរដ្ឋខែ្មរមួយចំនួនទាំងនៅក្នុង និងក្រៅប្រទេស បានដកសេចក្តី ទុកចិត្តមួយចំនួនហើយ។
ការលើកឡើងបែបនេះ របស់លោក Sam Pinchivorn ធ្វើឡើងបន្ទាប់ពី វិទ្យុសេរី និងបក្សពួកប្រឆាំងផ្កាប់មុខ ដែលជ្រកក្រោមស្លាកសង្គមស៊ីវិល ឬក្រោមស្លាក អ្នកវិភាគឯករាជ្យមួយក្តាប់តូចនោះ នៅតែបន្តបំពុលបរិយាកាសយ៉ាងគឃ្លើនតាមរយៈភាសាដដែលៗថា បក្សកាន់អំណាច និងតុលាការកំពុងធ្វើបាប លោក កឹម សុខា។ ប៉ុន្តែទោះបីខិតខំបិទបាំងកំហុសលោក កឹម សុខា យ៉ាងណាក៏ដោយក៏មិនអាចទៅដែរ ដូចពាក្យចាស់បុរាណពោលថា «ដំរីស្លាប់មិនអាចយក ចង្អេរមកបាំង» បានឡើយ។ ដោយសារការពិត ប្រជាពលរដ្ឋយល់ច្បាស់ពីធាតុពិត និងមហិច្ឆតារបស់អាស៊ីសេរី និងបក្សពួកអស់ហើយ ប្រជាពលរដ្ឋខែ្មរ មួយចំនួនទាំងនៅក្នុង និងក្រៅប្រទេស បានដកសេចក្តី ទុកចិត្តមួយចំនួនហើយ។
ដោយមិនធ្វើអត្ថាធិប្បាយបន្ថែម, សូមបង្ហាញលិខិតទាំងស្រុងដូចខាងក្រោម៖