ប្រើគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែធ្នូ៖ បង្ក្រាប១៥ករណី ឃាត់ខ្លួន៣៨នាក់
03-01-2023 17:14
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៥ករណី ក្នុងនោះ ករណីប្រើប្រាស់៥ករណី, ដឹកជញ្ជូនរក្សាទុក១ករណី និងជួញដូរ៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៨នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២៨ករណី ឃាត់មនុស្ស៨៩នាក់ (ស្រី៨នាក់)៕