(ព្រះសីហនុ)៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយលួចម៉ូតូរបស់ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តព្រះសីហនុ និងកម្លាំងផែនជំនាញ នៃអធិការរដ្ឋាននរគបាលស្រុកព្រៃនប់ សហការជាមួយប៉ុស្តិ៍នរគបាលរដ្ឋបាលតានៃ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡេង សុខពៅ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចភ្នំខៀវ សង្កាត់លេខ២ក្រុង-ខេត្តព្រះសីហនុ។
ក្រោយការឃាត់ខ្លួន កម្លាំងនគរបាលបានដកហូតម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1IW-6237 ផលិតដងឆ្នាំ២០២១ នៅចំណុចលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅផែនព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ ដើម្បីសាងសំណុំរឿងតាមនីតិវិធីបន្ត៕