(ភ្នំពេញ)៖ សហគ្រាស ហ្គោដហៀលកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការ នូវផលិតផលថ្មពិលម៉ាក GP មកកាន់ទីផ្សារកម្ពុជា ដែលប្រារព្វឡើងនៅសណ្ឋាគារ អ៊ីនធឺខន។
ថ្មពិលម៉ាក GP ជាថ្មពិលមានគុណភាពខ្ពស់ ធន់ និងកាន់ថ្មបានយូរជាងថ្មពិលដទៃទៀត ដែលអាចជួយសន្សំសំចៃ ដល់អ្នកប្រើប្រាស់បានយ៉ាងច្រើន។
លោក អូន គាត អគ្គនាយកសហគ្រាសហ្គោដហៀលកម្ពុជា បានថ្លែងថា «ហ្គោដហៀល មានវត្តមានរយៈពេល២៣ឆ្នាំហើយនៅកម្ពុជា ដោយការរីកចម្រើន ពីក្រុមហុ៑ន ចែកចាយតូចមួយទៅជាក្រុមហុ៑នចែកចាយធំបំផុត ទាំងបីនៅកម្ពុជា ហើយយើងរីករាយណាស់ ដែលទទួលបានសិទ្ធិចែកចាយផ្តាច់មុខ ថ្មពិលម៉ាក GPនេះបន្ថែមទៀត ដែលជាផលិតផលមួយទៀត ក្នុងចំណោមផលិតផលជាច្រើន របស់យើង ពិសេស ហ្គោដហៀលតែងតែផ្តល់អទិភាពទៅលើម៉ាកសញ្ញា ដែលមានគុណភាពជាជាង ប្រាក់ចំណេញ ដែលនេះជាហេតុផលសំខាន់មួយ ដែលធ្វើឲ្យរីកចម្រើនទៅមុខជានិច្ច។ រោងចក្រថ្មពិលម៉ាក GP គឺជារោងចក្រថ្មពិលដ៏ធំបំផុតមួយ នៅលើពិភពលោក ដែលមានក្រុមការងារដ៏អស្ចារ្យ ដែលធើ្វការឥតឈប់ឈរ លើការពង្រឹងគុណភាពថ្មពិល ដូច្នេះហើយ បានជាក្រុមហុ៑នផលិតបានថ្មពិល មានគុណភាពខ្ពស់គ្រប់ប្រភេទ ទាំងអស់»។
លោកបន្ដថា ថ្មពិលម៉ាក GP ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៤ ដោយមានការិយាល័យកណ្តាល ជាសកលនៅទីក្រុង ហុងកុង ហើយបាន វិវត្តជាបន្តបន្ទាប់រហូតក្លាយ ជាក្រុមហ៊ុនផ្គត់ផ្គង់ថ្មពិលនៅទូទាំងសកលលោក។ ផលិតផលប្រកបដោយភាពច្នៃប្រឌិត បានជួយឲ្យក្រុមហ៊ុននេះ មានភាពនាំមុខគេក្នុងវិស័យថ្មពិល និងជួយជំរុញ ដល់ឧស្សាហកម្មថ្មពិលអោយឆ្ពោះទៅមុខផងដែរ។
បច្ចុប្បន្ន សហគ្រាសហ្គោដហៀល ជាភ្នាក់ងារចែកចាយផ្តាច់មុខនូវម៉ាកសញ្ញាផលិតផលអន្តរជាតិជាច្រើន ដែលទទួលបានពីដៃគូអាជីវកម្ម ហើយសហគ្រាស ហ្គោដហៀល ជឿជាក់ថា កម្ពុជាជាទីផ្សារដ៏ល្អមួយសម្រាប់ការវិនិយោគ ហើយក្រុមហ៊ុនមានគំនិតសុទិដ្ឋិ និយមចំពោះការលូតលាស់របស់ប្រទេសនេះក្នុងពេលអនាគត ពិសេស ក្រុមហ៊ុននឹងបន្តវិនិយោគដើម្បីកសាងក្រុមហ៊ុនលក់ និងចែកចាយលំដាប់ថ្នាក់ពិភពលោកមួយនៅកម្ពុជា៕