(ភ្នំពេញ)៖ លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីផង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេ បានផ្តល់មហាកិត្តិយសដ៏ឧត្តុង្គឧត្តម ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសាររបស់លោក តាមរយៈសាររំលែកទុក្ខចំពោះមរណភាពរបស់ ឧបាសក ឆាយ ធីរិទ្ធ។

នៅក្នុងលិខិតថ្លែងអំណរគុណនោះ លោក ឆាយ សុផល បានរៀបរាប់ថា «សារលិខិតរបស់ សម្តេចតេជោ ពិតជាមហាកិត្តិយសបំផុតសម្រាប់ខ្ញុំបាទ និងក្រុមគ្រួសារ ហើយយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសន្តានចិត្តដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចតជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានឡើយ»

សូមរម្លឹកថា នារសៀលថ្ងៃទី១ ខែមករា សម្តេចតេជោ បានផ្ញើសាររំលែកទុក្ខជូនលោក ឆាយ សុផល និងក្រុមគ្រួសារ ដោយ សម្តេចតេជោ បានសម្តែងសេចក្តីក្តុកក្តួល និងសោកស្តាយឥតឧបមា បន្ទាប់ពីទទួលដំណឹងដ៏ក្រៀមក្រំ ដែលថា លោក ឆាយ ធីរិទ្ធ អតីតចៅសង្កាត់ស្រះចក និងត្រូវជាឪពុករបស់លោក បានទទួលមរណភាព នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១១:៥៥នាទី ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ៕