(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានចេញអនុក្រឹត្យតែងតាំងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍២រូប ជាអគ្គនាយករង និងជាប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
បើតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News បាននៅយប់ថ្ងៃនេះ បានបញ្ជាក់ថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ដែលទទួលបានការតែងតាំងរួមមាន៖
ទី១៖ លោកឧត្តមសេនីយ៍ឯល ហ៊ូ វ៉ាន់នី ពីប្រធាននាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែកសន្តិសុខសាធារណៈ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
ទី២៖ លោកឧត្តមសេនីយ៍ទោ តិច សុខា ជាប្រធាននាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែកសន្តិសុខសាធារណៈ៕
ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន៖