(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ បានចេញអនុក្រឹត្យ ផ្ទេរនិងតែងតាំង មុខតំណែងនាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ ២រូប ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។

យោងតាមអនុក្រឹត្យដែលបណ្តាញ Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានផ្ទេរ ឧត្តមសេនីយ៍ឯក លៀង ភារម្យ ពីប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ទៅជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ហើយតែងតាំង ឧត្តមសេនីយ៍ទោ ស៉ឹម សំអាត ជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក៕