(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិរយៈពេល ៣ថ្ងៃ ទៅកាន់ប្រទេសវៀតណាម។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ ដែលទើបទទួលបាននៅព្រឹកថ្ងៃនេះ បានបញ្ជាក់ពីលទ្ធផលវិជ្ជមានជាច្រើន រួមនឹងការឯកភាព និយចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនទៀត រវាង ភាគីកម្ពុជា-វៀតណាមផងដែរ។
សូមជំរាបថា លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២១-២៣ ខែមិថុនា ឆ្នាំ២០១៦។
ខាងក្រោមនេះ គឺជាសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវការ របស់រដ្ឋមន្រ្តីក្រសួងការបរទេស៖