Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការចិន កាត់ទោសប្រហារជីវិតបុរសម្នាក់ ដែលបានសម្លាប់មិត្តស្រីខ្លួនឯង ពេលទៅរៀននៅអាមេរិក

23-06-2016 11:33

(ប៉េកាំង)៖ តុលាការទីក្រុងប៉េកាំង បានសម្រេចដាក់ទោសប្រហារជីវិតនិស្សិតចិនម្នាក់ ក្រោយពីបានរកឃើញថា រូបលោកបានសម្លាប់មិត្តស្រីខ្លួនឯង អំឡុងពេលពួកគេទៅក្រេបជញ្ជក់យកចំណេះដឹង នៅរដ្ឋ អ៊ីយ៉ូវ៉ា (Iowa) សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៤។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន CNN នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៦។

ជនរងគ្រោះខាងលើនេះ មានឈ្មោះ Shao Tong វ័យ ២០ឆ្នាំ ដែលនាងបានទៅធ្វើការសិក្សាជំនាញវិស្វកម្ម និងត្រូវបាន មិត្តប្រុសសម្លាប់ នៅរដ្ឋ Iowa កាលពីខែកញ្ញា ឆ្នាំ២០១៤ ហើយរាងកាយរបស់នាង ត្រូវជនបង្កយកទៅលាក់ទុក ក្នុងកាប៊ីនក្រោយរបស់ឡាននាងថែមទៀត។ ជនបង្កមានឈ្មោះថា Li Xiangnan ត្រូវបានតុលាការចោទប្រកាន់ពី បទមនុស្សឃាតជាលក្ខណៈអន្តរជាតិ ហើយត្រូវបានចាប់ខ្លួនក្រោយរយៈពេល ៨ខែបន្ទាប់ពីការប្រព្រឹត្តបទល្មើស ពេលដែលជនរូបនេះត្រឡប់មកកាន់ប្រទេសចិនវិញ៕