Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Huawei ប្រមូលផ្ដុំវិស្វករ Nokia និង Apple មកបង្កើតប្រព័ន្ធដំណើរការ (OS) ផ្ទាល់ខ្លួន

23-06-2016 11:28

(ចិន)៖ យោងតាមរបាយការណ៍ចុងក្រោយ បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បាននឹង កំពុងតែសំងំផលិតប្រព័ន្ធ ដំណើរការ (Mobile OS) ផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយប្រើប្រាស់ប្រព័ន្ធដំណើរការ Android OS របស់ក្រុមហ៊ុន Google។

សារព័ត៌មានបច្ចេកវិទ្យា Phone Arena បានចេញផ្សាយថា ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី៣ Huawei កំពុងតែប្រមូលផ្ដុំវិស្វកររបស់ ក្រុមហ៊ុន Nokia និង Apple ដោយអ្នកទាំងនោះសុទ្ធសឹងតែជាកំពូលអ្នកជំនាញ ខាងប្រព័ន្ធដំណើរការ (OS)។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Huawei ប្រើប្រាស់ប្រព័ន្ធដំណើរការ Android OS សម្រាប់ស្មាតហ្វូនរបស់​ខ្លួន ហើយក៏ទទួលបានជោគជ័យ យ៉ាងខ្លាំងផងដែរ ហើយបើសិនជា Huawei បង្កើត OS ផ្ទាល់ខ្លួននោះគឺ​កាន់​តែ​អស្ចារ្យថែមទៀត៕