(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌចំការមន និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលសិស្សជាច្រេីននាក់ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ បានបើកបវេនកាលថ្មីឆ្នាំ២០២២-២០២៣ នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានធ្វើឡើងក្រោមវត្តមាន ចៅសង្កាត់ទន្លេបាសាក់ លោកខាត់ ណារិទ្ធ តំណាងឱ្យលោកអភិបាលខណ្ឌចំការមន។
នាឱកាសនោះលោក ខាត់ ណារិទ្ធ បានអានសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងឱកាសពិធីបេីកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ រួចមក លោកក៏បានជំរុញដល់សិស្សានុសិស្សត្រូវខិតចំប្រឹងប្រែងរៀនសូត្រស្រូបយកចំណេះវិជ្ជា ដេីម្បីអនាគតភ្លឺស្វាង និងក្លាយជាទំពាំងស្នងឬស្សីជួយដល់សង្គមជាតិ។
ក្នុងពិធីនេះដែរ លោក ខាត់ ណរិទ្ធ ក៏បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស និងថ្លែងអរគុណផងដែរ ដល់មាតាបិតាសិស្សដែលតែងតែងបនចូលរួមក្នុងសកម្មភាពណែនាំអប់រំកូនកូន ដេីម្បីឱ្យកូនចៅក្លាយទៅជាសិស្សល្អកូនល្អ ពលរដ្ឋល្អក្នុងសង្គម។
សូមជម្រាបថា សាលាបឋមសិក្សានិងអនុវិទ្យាល័យសុធារស មានអាគារសិក្សា១០ខ្នងចែកជា៤៧បន្ទប់។ សិស្សមតេយ្យមានចំនួន៤៧នាក់, សិស្សបឋមមានចំនួន៥៧០នាក់, សិស្សអនុវិទ្យាល័យមានចំនួន២០០នាក់។ សរុបសិស្សកំពុងសិក្សាទាំងអស់ មានចំនួន៨១៧នាក់។
នៅក្នុងពិធីបេីកបវេនកាលថ្ងៃនេះ ក៏មានការចែកសម្ភារៈសិក្សាដល់សិស្សពូកែនិងសិស្សានុសិស្សទផងដែរ ក្នុងនោះសិស្សអនុវិទ្យាល័យទទួលបានសៀវភៅម្នាក់៣ក្បាល ប៊ិច២ដេីម ខ្មៅដៃ១ដេីម បន្ទាត់១ និងថវិកា៥ពាន់រៀល រីឯសិស្សបឋមសិក្សាទទួលបានសៀវភៅម្នាក់២ក្បាល ប៊ិច២ដេីម ខ្មៅដៃ១ដេីម បន្ទាត់១ និងថវិកា២ពាន់រៀល ចំណែកលោកគ្រូ-អ្នកគ្រូទទួលបានសំពត់ហូលម្នាក់មួយផងដែរ៕