TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់ ខណៈអ្នកជាសះស្បើយ១៧នាក់ (Video inside)
02-01-2023 12:05
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៤នាក់ ខណៈជាអ្នកជាសះស្បើយ១៧នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៥៩៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៤៧៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕