(បន្ទាយមានជ័យ)៖ ដោយមានចិត្តអាណិតអាសូ ចំពោះបុរសទុរគតធ្លាក់ខ្លួនពិការមួយចំហៀងខ្លួនដោយគ្រោះថ្នាក់ចរាចរណ៍ មិនអាចរកទទួលទានបាន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៣ ម្ចាស់ក្លឹបកម្សាន្ត Virgo Club បាននាំយកថវិកា និងស្បៀងអាហារមួយចំនួនឧបត្ថម្ភដល់បុរសរូបនេះ នៅខេត្តបន្ទាយមានជ័យ។
ការឧបត្ថម្ភនេះ មានថវិកា ២លានរៀល និង១២០ដុល្លារ ព្រមទាំងអង្ករ ១០០គីឡូ មី ៤កេស ទឹកត្រី ២យួ ទឹកស៊ីអ៉ីវ ២យួ និងទឹកត្រឡាច ២កេសផងដែរ ខណៈដែល បុរសកម្សត់ខាងលើរស់នៅជាមួយម្តាយរយៈពេល៩ឆ្នាំមកហើយ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍៕