Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីសាធារណការ នឹងស្នើឲ្យមានជញ្ជីងចល័តឡើងវិញ និងព្រមានមន្ត្រីកុំយកជញ្ជីងធ្វើជាមុខរបបរ

23-06-2016 10:09

(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះថ្លែងបញ្ជាក់ ជាថ្មីថា លោកនឹងស្នើសុំគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យមានជញ្ជីងចល័តឡើងវិញ និងបានព្រមាន ដល់មន្ត្រីរបស់ខ្លួន សូមកុំយកជញ្ជីងចល័ត យកទៅធ្វើជាមុខរបរ ដោយឃុបឃិតជាមួយរថយន្តដឹកទំនិញលើសចំណុះ បើមិនដូច្នេះទេ នឹងទទួលរងនូវវិន័យតាមច្បាប់។

ការថ្លែងរបស់លោករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនានេះ។ ក្នុងពិធីនោះក៏មានការចូលរួមពីសំណាក់លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបផងដែរ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងទៀតថា នៅឆ្នាំ២០១៧ ខាងមុខនេះ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្ត នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីអាស៊ាន លើកទី២៦ ដែលវេទិកានេះសម្តេតេជោ ហ៊ុន សែន បានប្រគល់កិច្ចការរៀបចំ ឲ្យលោកធ្វើជាប្រធាន នៃការដឹកនាំ៕