(ភ្នំពេញ)៖ លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងក្រុមគ្រួសារមានទុក្ខយ៉ាងក្រៀមក្រំ ដោយលោកឪពុក ឆាយ ធីរិទ្ធ ជាអតីតចៅសង្កាត់ស្រះចក បានទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៧១ឆ្នាំ នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង១១:៥៥នាទី។

សពត្រូវបានតម្កល់ទុកនៅគេហដ្ឋានលេខ 2408c សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ( ក្រែររង្វល់មូលស្តាត់ចាស់)។

ព័ត៌មានមរណភាពនេះចាត់ទុកជាការជូនដំណឹងដល់បងប្អូន ញាតិមិត្តជិតឆ្ងាយ និងអតីតសហការី។