(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់១០នាក់ និងរបួសស្រាល៣នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុប ចំនួន១៦គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង, រថយន្តធុនធំ៣គ្រឿង, គោយន្ត១គ្រឿង មូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ប្រជែង២លើក, បត់គ្រោះថ្នាក់១លើក, មិនគោរពសិទ្ធិ១លើក, ស្រវឹង១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៧នាក់ (យប់៥នាក់)។
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមានចំនួន ៤,១៣០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៧៤៦គ្រឿង និងពិន័យសរុប ២,៣៨៤គ្រឿង៕