(ភ្នំពេញ)៖ ក្នុងឳកាសបុណ្យចូលថ្មី ឆ្នាំសកល២០២២ឈានចូល​ ២០២៣ ដ៏ប្រពៃថ្លៃថ្លានេះ មិនថាប្រជាជាតិខ្មែរយើង ឬបណ្ដាប្រជាជាតិនានាពិភព​លោក​ទេ បានរៀប​ចំ​ពិ​ធី​អបអរសាទរយ៉ាងអធិក​អធម​​សប្បាយរីករាយដើម្បីទទូលអំណរសាទរឆ្នាំថ្មី ឆ្នាំសកល ក្នុងគោលបំណងដើម្បីរំឭក​​អំពីសមិទ្ធ​ផល​នៅ​ឆ្នាំ​២០២២ផង នឹងទិស​ដៅ​ឆ្នាំ​២០២៣ ខាងមុខបន្ដទៀតផងដែរ ។​

តើ​បុណ្យចូលថ្មី ឆ្នាំសកល២០២២ ឈាន​ចូល​២០២៣ រំ​ឭកឲ្យយើងឃើញ​​អ្វី​ខ្លះ​?​

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ ថ្លែងថានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២២ ឈានចូល២០២៣នេះ បើ​យើងក្រទ្បេក​​មើល​ពី​ដំណើរ​ការ​វិវត្ដ​​ន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​មគ្គុ​ទេសក៍របស់ សម្តេចតេជោ​ ហ៊ុន​ សែន​ យើងឃើញ​យ៉ាង​ច្បាស់​នូវ​សមិទ្ធិផល ដ៏ធេងនៅឆ្នាំ​២០២២នេះ ​គឺប្រទេសជាតិស្ថិតក្រោមដំបូល «សន្ដិភាព​» ដ៏ត្រចះ​ត្រចង់​​ និងការគ្រប់គ្រងមេរោគ Covid-19 ដ៏កាចសាហាវដែលកំពុងរាតត្បាតនឹងសម្លាប់មនុស្សម្នានៅលើពិភពលោក ប្រកបដោយប្រសិទ្ធិភាពខ្ពស់ជាទីបំផុត។

ក្នុងឆ្នាំ2022នេះចំពោះសមិទ្ធផលជាតិធំៗ ដែលបានលេចទ្បើងជាបន្ដបន្ទាប់មានដូចជា ស្ពាន​​ធំៗ​ឆ្លង​កាត់​ទន្លេ​ដើម្បីសម្រួល​ដល់មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ​ឆ្លងកាត់រាប់​លាននាក់​។ ផ្លូវហាយវ៉េល្បឿនលឿនយ៉ាងស្រស់បំព្រង ពីរាជធានីភ្នំពេញទៅខេត្ដព្រះសីហនុដែលពុំធ្លាប់មានប្រវត្ដិសាស្រ្ដនៃកម្ពុជា, ពហុកីទ្បដ្ឋានមរតកតេជោយ៉ាងធំស្កឹមស្កៃនិងទំនើបជាងគេក្នុងតំបន់អាស៊ាន, អាគារធំៗយ៉ាងខ្ពស់ត្រដែតពាសពេញផ្ទៃប្រទេស, ស្ពានអាកាសខ្វាត់ខ្វែង និងផ្លូវ​ថ្នល់​ជាតិខ្វាត់​ខ្វែង​ពាសពេញ​រាជធានីក្រុង-ខេត្ដ រហូត​ដល់​​ជនបទ ដើម្បីសម្រួលភាពងាយស្រួលចរាចរណ៍ធ្វើដំណើរនឹងដឹកជញ្ជូនក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​​ ។

ទន្ទឹមនឹងនេះទោះបីពិភពលោក ប្រឈមនឹងវិបត្ដិសេដ្ឋកិច្ចបណ្ដាលមកពីបញ្ហាកូវីដ-១៩ និងសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ីយ៉ាងណាក្ដី ក៏រាជរដ្ឋាភិបាលនៅបន្ដរក្សា​បាននូវ​កំណើនសេដ្ឋ​កិច្ច​​ គួរ​ជាទី​មោទន​: និងធ្វើឲ្យអ្នក​វិនិយោគ​ទុន​ទំាង​ក្នុង​ និង​ក្រៅ​ប្រទេស​ សហគ្រាស​តូច​ធំ​ រោង​ចក្រ​តូច​ធំ​ បាន​បន្ដ​បង្កើត​ការ​ងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរយ៉ាង​សស្រាក់​សស្រាំ​ជាទីបំផុត ។​

លោក រត្ន័ សណ្ដាប់ បន្ដថាបើ​យើ​ង​រៀបរាប់​ពី​សមិទ្ធ​ផល​​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​ដឹក​នាំ​ចលនាលើក​ស្ទួយ​ប្រ​ទេស​ជាតិ​ ​លើក​កំ​ពស់​កេរ្ដិ៍​ឈ្មោះប្រទេសជាតិ​​លើ​ឆាក​អន្ដរជាតិ​ឲ្យខ្ពស់​​ត្រដែត​នៅឆ្នាំ២០២២នេះ គឺក្នុងឋាន:កម្ពុជាធ្វើជាប្រធានអាស៊ាន បានធ្វើចលនាឲ្យមានកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក- អាស៊ាន គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអញ្ជើញជាពិសេសដោយលោក ប្រធានាធាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន- Joe Biden ដើម្បី​ចូលរួមក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​សហរដ្ឋ​អាមេរិក​-អាស៊ាន -US-ASEAN Special Summit នៅ​ថ្ងៃ​ទី១២-១៣ ​ខែ​ឧសភា ​ឆ្នាំ២០២២ នៅសេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោនប្រកបដោយភាពសិទ្ធិស្នាលជាទីបំផុត ។

តមកនៅថ្ងៃ​ទី​១០ -១៣ ខែវិច្ឆិកា​ ឆ្នាំ២០២២ កន្លងមកនេះកម្ពុជាក្នងឋាន:ប្រធានអាស៊ាន បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន​លើក​ទី​៤០-៤១​ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយកម្ពុជាបានទទួលស្វាគមន៍មេដេឹកនាំតំបន់ និងមេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើពិភពលោក បានធ្វើ​ដំណើរ​មក​កម្ពុជា​​​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច មានដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ, សហគមន៍អឺរ៉ុប, មេដឹកនាំប្រទេសជប៉ុន, កូរ៉េខាងត្បូង, អ៊ុយក្រែន, កាណាដា, អូស្រ្ដាលី, នូវែលហ្សេឡង់, រុស្ស៊ី, ចិន និងលោកប្រធានាធិបតីមហាអំណាចសហរដ្ឋអាមេរិក ចូ បៃដិន Joe Biden ជាដើម បានធ្វើដំណើរមកជុំគ្នានៅកម្ពុជា គឺបានលើកតម្កើងកិត្យានុភាពកម្ពុជាលើឆាកអន្ដរជាតិយ៉ាងធំធេង និងជាមោទនភាពជាតិខ្មែរទាំងមូល ។​

តមកទៀតថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជានិងជាប្រធានអាស៊ាន នៅថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួម និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប នាទីក្រុងព្រុចសែល -Brussels ប្រទេស​ប៊ែលហ្សិក -Belgium បានលើកតម្កើងកិត្យានុភាពកម្ពុជាក៏ដូចតំបន់ទាំងមូល។

អ្វី​ដែល​យើង​កំពុង​រៀបរាប់មក​នេះ​ គេ​ត្រូវ​ចំា​ឲ្យ​ច្បាស់ថា​ គឺ​មាន​តែ​គណបក្សកាន់​អំណាច​​​តែមួយ​​គត់ ដែល​មាន​​សម្តេចតេជោ​ ហ៊ុន​ សែន​ ជាប្រមុខ​ដឹក​នាំរាជរដ្ឋាភិបាល​ ដែល​បាន​ដឹក​នាំ​ប្រ​ទេស​មួយ​នេះឲ្យមានការរីកចម្រើន អភិឌ្ឃន៍ ឈានទៅរកភាពទាន់សម័យ និងទំនើបភាព ក្លាយជាអារ្យប្រទេសជឿនលឿននៅលើពិភពលោក ទន្ទឹម​នឹ​ងបក្ស​ប្រឆំាងដែល​បាន​​ និង​​កំពុង​ធ្វើ​ព្យុះ​ធ្វើ​ផ្គរ ទំាង​ក្នុង​និង​ក្រៅ​ប្រទេស​​ ធ្វើ​​ចលាចល​កេណ្ឌ​ប្រជាជន​ឲ្យ​​ធ្វើ​បាតុកម្ម​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ អស់​រយៈ​ពេល​១ឆ្នាំគត់ ឆ្នាំ​២០២២នេះ រហូតស្រែក​ទាម​ទារ​ដល់ប្រ​ទេស​​ដៃគូរអភិវឌ្ឃបស់​​រាជរដ្ឋាភិបាល​នានាឲ្យ​ផ្ដាច់​ជំនួយ​អភិវឌ្ឍ​ន៍​ដល់​កម្ពុជា​ទៀត​ផង។​

ជា​សរុប ក្នុង​បរិការ​ដូច​បាន​រៀបរាប់​ខាង​លើ​ ខណៈ​​ដែល​ពលរដ្ឋ​ទូ​ទៅ​ត្រៀម​​ធ្វើ​ពិធី​រំឭក​នូវ​អ្វី​ៗ​ដែល​បាន​ធ្វើ​នៅ​ឆ្នាំ​២០២២ដើម្បី​ឈាន​ចូល​ឆ្នាំ​២០២៣ គឺ​​គេ​បាន​ឃើញ​ច្បាស់​​ណាស់ថា​ រាជរដ្ឋាភិបាល​ជាអ្នក​ស្ថាបនា​ រី​ឯ​បក្ស​ប្រឆំាង​បាន​ត្រឹម​តែ​យក​ជើង​រា​ទឹក​​តែ​ប៉ុណ្ណោះ៕​​