បទ «សូរិយាមហានគរ» ដើម្បីជាការសាទរចំពោះ សម្ដេចតេជោ ហ៊ុន សែន ទទួលបានរង្វាន់មេដាយជ្រើសតាំងជា «សមាជិកកិត្តិយស នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប»! (Video Inside)
22-06-2016 18:37
(ភ្នំពេញ)៖ ដើម្បីជាការអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបានរង្វាន់មេដាយជ្រើសតាំងជា «សមាជិកកិត្តិយស នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប» ដែល «កម្ពុជាជាប់ជាគោលដៅទេសចរណ៍ល្អបំផុត លើពិភពលោកសម្រាប់ឆ្នាំ២០១៦» ប្រគល់ដោយ ក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មសហភាពអឺរ៉ុប។
សូមជូនសណ្តាប់បទចម្រៀងនិពន្ធដោយ លោក សួស យ៉ារ៉ា និងច្រៀងដោយលោក អ៊ុក ណារីម និងអ្នកស្រី ឆោម ឆពុំ នូវបទ «សូរិយាមហានគរ» គឺជាបទសំដៅទៅលើការរស់រានមាជីវិត ការចែងចាំងពន្លឺរបស់ប្រទេស និងការទទួលបាននូវអត្តសញ្ញាណជាតិខ្មែរ ជាមោទនភាពរបស់កម្ពុជា ក្នុងការមានឈ្មោះបោះសម្លេងឡើងវិញនៅក្នុងផែនទីពិភពលោក៕