(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ បានបញ្ចេញបញ្ជីឈ្មោះ អ្នកបើកបរ និងម្ចាស់យានយន្ត ល្មើសច្បាប់ចរាចរណ៍ ចំនួន៦៧នាក់ ដែលមិនទាន់ទៅបង់ប្រាក់ពិន័យ និងបានប្រកាសទុករយៈពេល១៥ថ្ងៃ ដើម្បីឲ្យអ្នកល្មើសច្បាប់ទាំងនោះ ចូលខ្លួនទៅប្រាក់ពិន័យ បើមិនដូច្នេះទេ នឹងត្រូវប្រឈមមុខ នឹងផ្លូវតុលាការ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ នាយកដ្ឋាននគរបាលចរាចរណ៍ ដែលចុះផ្សាយនៅក្នុង Facebook Page ផ្លូវការរបស់ខ្លួន។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជម្រាបជូនដំណឹងចុងក្រោយ ដល់ម្ចាស់យានយន្ត ឬអ្នកបើកបរទាំងអស់ ដែលល្មើសនឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ហើយមិនទាន់បានបង់ប្រាក់ ពិន័យអន្តរការ ដូចមានរាយឈ្មោះក្នុងបញ្ជី សូមរួសរាន់មកបង់ប្រាក់ពិន័យអន្តរការ ដោយនាយកដ្ឋានទុករយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹង។ ចំពោះការខកខានមិនបានមកបង់ប្រាក់ពិន័យអន្តរការ ក្នុងរយៈពេលនេះ ម្ចាស់យានយន្ត ឬអ្នកបើកបរនឹងត្រូវប្រឈមមុខនឹងផ្លូវតុលាការ។ លេខទូរស័ព្ទទំនាក់ទំនង៖ 012 49 73 44 / 077 96 86 69 /
097 24 20 176 / 069 68 73 78»៕
សូមអានបញ្ជីរាយនាមឈ្មោះ អ្នកល្មើសច្បាប់ចរាចរណ៍ ដែលមិនទាន់បង់ប្រាក់ពិន័យដូចខាងក្រោម៖