(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌចំការមន ក្រោមការសម្របសម្រួលពីលោក គង់ សំសារ៉េត តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការរឹបអូស រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាកLand Cruiser ឆ្នាំ2011 ពាក់ស្លាកលេខ ភ្នំពេញ 2S-3553 ជាកម្មសិទិ្ធរបស់ជនជាតិឥណ្ឌា ដោយសារតែម្ចាស់រថយន្ដបានខ្ចីលុយពីធនាគារ ហើយគ្មានលុយសង់ធនាគារវិញ។
ប្រតិបត្តិការរឹបអូសរថយន្ដនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះលេខAA៨ ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមលោក គង់ សំសារ៉េត តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយបានទទួលពាក្យបណ្ដឹងពីធនាគារមួយ ដែលប្ដឹងទៅម្ចាស់រថយន្ដថា បានខ្ចីលុយពីធនាគារ៧ម៉ឺនដុល្លារ រយៈពេលប្រមាណ៥ឆ្នាំមកហើយ មិនមានទូទាត់សង់វិញតាមកាលបរិច្ឆេទនោះទេ ទើបនៅរសៀលនេះ សមត្ថកិច្ចធ្វើការរឹបអូនរថយន្ដយកតែម្ដង ដើម្បីចាត់ការតាមនីតិវិធី៕