(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ឯក ជាកិច្ចបច្ចាមរណៈដល់សពលោកឧត្តមសេនីយ៍ទោ លី ពុធដារ៉ា ស្នងការរង ទទួលផែនការងារសេនាធិការ ដែលបានទទួលមរណភាព ដោយរោគាពាធ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីស្នងការរង ព្រមទាំងមន្ត្រីនគរបាលមួយចំនួនផងដែរ សពឧត្តមសេនីយ៍ទោ លី ពុធដារ៉ា ត្រូវបានក្រុមគ្រួសារសពកំពុងរៀបចំពិធីបុណ្យតាមប្រពៃណីជាតិ នៅវត្តទួលទំពួង រាជធានីភ្នំពេញ៕