(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ត្រូវបានសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជប្រកាសនីយប័ត្រ ផ្តល់គោរម្យងារកិត្តិយស ជា «បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍»

ពិធីប្រកាសនូវគោរម្យងារកិត្តិយស របស់គណៈសង្ឃពុទ្ធសាសនានៅកម្ពុជា ត្រូវបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្នុង​វត្ត​បុទុ​ម​វ​ត្តី ក្រោមព្រះអធិបតីភាព សម្តេចព្រះពោធិវង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងថា លោកពិតជារំភើបរីករាយដែលបានទទួលគោមរម្យ៍ងារ និងមានសេចក្តីសប្បាយរីករាយដែលបានជួបជាមួយសប្បុរសជន ដែលជាអ្នកនិយមក្នុងការធ្វើបុណ្យធ្វើទាន។

អ្នកឧកញ៉ា ប្តេជ្ញាថា នឹងបន្តធ្វើបុណ្យធ្វើទានជាមួយសប្បុរសជន និងពុទ្ធបរិស័ទក្នុងវិស័យអាណាចក្រនិងពុទ្ធចក្រព្រោះថានៅកម្ពុជា ត្បិតថាមានការអភិវឌ្ឍច្រើន ប៉ុន្តែនៅមានប្រជាពលរដ្ឋច្រើនត្រូវការជំនួយជាពិសេសការលើកទឹកចិត្ត។ អ្នកឧកញ៉ាសង្ឃឹមថា នៅប៉ុន្មានឆ្នាំទៅមុខទៀតលោកនឹងបន្តចូលរួម ផ្ដល់នូវជំនួយដល់ប្រជាពលរដ្ឋ៕