(ភ្នំពេញ)៖ សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងអនុញ្ញាតឲ្យ លោកស្រី Anna Haj Hultgard ឯកអគ្គរដ្ឋទូត នៃប្រទេសស៊ុយអែត ចប់អាណត្តិ ជួបសម្តែងការគួរសម និងជំរាបលា នៅម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។
នេះបើយោងតាមសេចក្តីជូនដំណឹង របស់នាយកដ្ឋានព័ត៌មានរបស់រដ្ឋសភា ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ដែលអង្គភាព Fresh News ទើបទទួលបាន មុននេះបន្តិច៕