(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ និងគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូថ្នាក់ទ១២ សរុបចំនួន ៨៦២នាក់។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី លឹម គានហោ ក៏បានឧបត្ថម្ភខាងក្រោម៖
សិស្សនិទ្ទេស A ចំនួន ០៣នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ SCOPY-2023 ចំនួន ១គ្រឿង
សិស្សនិទ្ទេស B ចំនួន ៣៩នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ៤០០,០០០រៀល
សិស្សនិទ្ទេស C ចំនួន ១២៦នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ៣២០,០០០រៀល
សិស្សនិទ្ទេស D ចំនួន ២២៦នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ២៤០,០០០រៀល
សិស្សនិទ្ទេស E ចំនួន ២៣១នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ១៦០,០០០រៀល។
ដោយឡែកសម្រាប់សិស្សប្រឡងធ្លាក់ ចំនួន ១៤៤នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ៨០,០០០រៀល, គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ថ្នាក់ទី១២ ចំនួន ១១៤នាក់ ម្នាក់ៗថវិកា ចំនួន ១០០,០០០រៀល, វិទ្យាល័យ ទេពប្រណម្យ ១លានរៀល, វិទ្យាល័យ ហ៊ុន សែន អូរកុង ១លានរៀល, វិទ្យាល័យ ហ៊ុន សែន កោះចិន ១លានរៀល, វិទ្យាល័យ ហ៊ុន សែន ព្រះធម្មស្រះ ១លានរៀល, វិទ្យាល័យ ហ៊ុន សែន ព្រែកតាទែន ១លានរៀល, រដ្ឋបាលស្រុកពញឮ ១លានរៀល និងប៉ូលីស ១លានរៀល
មានមតិសំណេះសំណាលនាឱកាសនេះ រដ្ឋមន្រ្តី លឹម គានហោ បានសំដែងនូវការអបអរសាទរចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យជូនដល់គ្រួសារ និងសង្គមជាតិ ហើយក៏បានផ្តាំផ្ញើដល់ក្មួយៗដែលពុំបានប្រឡងជាប់ ត្រូវធ្វើការសិក្សារៀនសូត្រឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយទៀត ព្រោះក្មួយៗទាំងអស់ គឺជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់នាថ្ងៃខាងមុខ ក្មួយៗមិនត្រឹមតែរៀនឱ្យបានតែជាប់ប៉ុណ្ណោះទេ ត្រូវរៀនឱ្យចេះសម្រាប់ខ្លួនឯង ហេីយក្មួយៗអាចមានឱកាសសិក្សា និងប្រឱ្យងជាប់នៅពេលនេះ ក៏ដោយសារប្រទេសមានសន្តិភាព ដូចនេះយើងទាំងអស់គ្នា សូមអរគុណសន្តិភាព។ ស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាសកល សូមក្មួយៗថែរក្សាសុខភាព និងសូមប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ។
សូមជម្រាបជូនថា ក្នុងសម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ លោករដ្ឋមន្ត្រី លឹម គានហោ និងក្រុមការងារក៏បានជួយឧបត្ថម្ភកន្លែងស្នាក់នៅ ការធ្វើដំណើរ និងការហូបចុកដល់បេក្ខជនទាំងអស់ ផងដែរ និងដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗដែលទើបនឹងប្រលងជាប់ និងពុំបានប្រលងជាប់ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ សរុបចំនួន ៨៦២នាក់៕