ក្រសួងអប់រំ សម្រេចកំណត់យកមណ្ឌលប្រឡងបាក់ឌុបចំនួន១៨០មណ្ឌល នៅទូទាំងប្រទេស, ប្រឡងថ្ងៃទី២២ ខែសីហា
22-06-2016 14:28
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស កំណត់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទូទាំងប្រទេស ចំនួន១៨០មណ្ឌល ស្មើរនឹង៣៧៨១បន្ទប់ ដើម្បីប្រឡងនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ។
បើតាមសេចក្ដីប្រកាស របស់ក្រសួងអប់រំ ដែល Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រសួងបាន ស្នើឲ្យមន្ទីរអប់រំ យុវជន និងកីឡាគ្រប់រាជធានី-ខេត្ត និងសាម៉ីគ្រឹះស្ថានសិក្សា ដែលត្រូវយកធ្វើជាមណ្ឌលប្រឡង មានភារកិច្ចរៀបចំ មណ្ឌលប្រឡង និងសម្ភារៈ ចាំបាច់សម្រាប់ការប្រព្រឹត្ត ទៅនៃការប្រឡងឲ្យហើយស្រេចមុន បើកសម័យប្រឡង៕
សូមអានសេចក្ដីប្រកាសរបស់ក្រសួងអប់រំ ទាំងស្រុង៖