Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាំកុងត្រូលបន្ទាយមានជ័យ ចុះត្រួតពិនិត្យ និងដកហូតទំនិញដែលខូចគុណភាព នៅក្នុងផ្សារនៃស្រុកភ្នំស្រុក

22-06-2016 14:20

(បន្ទាយមានជ័យ)៖ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានធ្វើការ ចុះត្រួតពិនិត្យ និងដកហូតទំនិញដែលហួសកាលបរិច្ឆេទ នៅក្នុងផ្សារភ្នំស្រុក ដែលមានទីតាំងស្ថិតនៅឃុំស្រះជីក ស្រុកភ្នំស្រុក នាព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ។

 ក្នុងប្រតិបត្តិការនេះ ដែលដោយផ្ទាល់ពីលោក ហុង លៀង អនុប្រធានទីមួយ ទទួលបន្ទុកស្ថិតិទីផ្សារ និងមានការចង្អុលបង្ហាញពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ។

លោក ហុង លៀង បានប្រាប់ Fresh News ថា ការចុះត្រួតពិនិត្យនេះ កម្លាំងរបស់លោក បានធ្វើការដកហូតបានទំនិញជាច្រើនដែលហួស កាលបរិច្ឆេទ មានដូចជា កំទិននំ២០គីឡូក្រាម ត្រីខ៤៥កំប៉ុង ទឹកស៊ីអ៊ីវ១៣ដប ទឹកម្ទេស១៥ដប។

លោកបន្ថែមថា កន្លងមកមន្ដ្រីកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករ និងអ្នកប្រើប្រាស់ ឲ្យមានការយល់ដឹងខ្ពស់ពីបញ្ហាសុខភាព ដោយមិនត្រូវយកមកលក់ ឬទិញនូវផលិតផលដែលហួសកាលបរិច្ឆេទឡើយ ព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់ដល់សុខភាព៕