(កំពង់ស្ពឺ)៖ លោក ម៉ែន វណ្ណៈ អនុប្រធានតុលាការ ខេត្តកំពង់ស្ពឺ និងលោក សឿ ឡុងឌី ព្រះរាជអាជ្ញារងខេត្ត បានផ្ដល់អំណោយជាកៅអី ៥៥កៅអី តាមរយៈលោក ម៉ុន សំអាត ដើម្បីជូនដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោក ម៉ុន សំអាត បានបញ្ជាក់ថា អំណោយជាកៅអីនេះដែរ ផ្ដល់ជូនក្នុងគោលបំណង ទុកសម្រាប់ប្រជាពលរដ្ឋអង្គុយ នៅពេលដែលបាន ចូលទៅរៀនច្បាប់ចរាចរណ៍។
លោកបន្ថែមថា ការធ្វើដូចនេះដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីច្បាប់ចរាចរណ៍ និងចូលរួមគោរពច្បាប់ឲ្យបានគ្រប់ៗគ្នា៕