(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង និងលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង តំណាងលោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្នុងនោះរួមមាន មន្ត្រីនគរបាលជាតិ ផែនភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងអធិការដ្ឋាននគរបាលខណ្ឌចំការមន ចំនួន២៦នាក់ ស្រី០៧នាក់ ក្នុងនោះប្រកាសមុខតំណែង ចំនួន១២នាក់ ស្រី០៣នាក់ និងបំពាក់ឋានន្តរសក្តិ ចំនួន១៤នាក់ ស្រី០៤នាក់។ ពិធីនេះ ធ្វើឡើងនៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដែលមានការចូលរួមពីអធិការ អធិការរង នាយការិយាល័យ នាយផ្នែក នាយប៉ុស្តិ៍ ចំណុះអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ៕