(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២២ ខែ មិថុនា ឆ្នាំ ២០១៦ សមត្ថកិច្ចជំនាញការិយាល័យ​ប្រឆាំ​ង​បទល្មើស​គ្រឿងញៀននៃស្នងការ​ដ្ឋាននគរបាលខេត្តកំពង់ធំ បានឃាត់ខ្លួនជនសង្ស័យ៥នាក់​ពីបទចែកចាយ​និងប្រើប្រាស់​គ្រឿងញៀន។

មន្រ្តីនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា  មុខសញ្ញាទាំង៥នាក់រួមមាន ១. ឈ្មោះ ណៃ បារាំង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិតារាមឃុំជីក្រែង ស្រុកជីក្រែងខេត្តសៀមរាប ជននេះធ្លាប់បាន​ជាប់ពន្ធ​ធនាគារខេត្តកំពង់ធំ ម្តងមានរយៈពេលពីរឆ្នាំពីបទជួញដូរគ្រឿងញៀន ២. ឈ្មោះ ឈាន ឆៃ ភេទប្រុសអាយុ១៨​ឆ្នាំ រស់នៅភូមិច្រាំខ្ពស់ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ៣. ឈ្មោះ យិ សេងហុង ភេទប្រុស អាយុ​២២ ឆ្នាំ រស់នៅភូមិស្វាយសរឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ៤. ឈ្មោះ ហ៊ុន សុខា ភេទប្រុស អាយុ២១​ឆ្នាំ រស់នៅភូមិស្វាយសរឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ និង ៥. ឈ្មោះ អ៊ុច សុភា (ហៅវ៉ូ) ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិអូរដូង ឃុំម្សាក្រងស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងការចុះប្រតិបត្តិការសមត្ថកិច្ចចាប់បាន​ភស្តុតាងនូវថ្នាំញៀន​ពីរកញ្ចប់តូច និងម៉ូតូមួយគ្រឿង៕