(ភ្នំពេញ)៖ របបខ្មែរក្រហម បានប្រព្រឹត្តការបំពារបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងទសវត្សរ៍ទី២០ ដែលបណ្តាលឲ្យប្រជាជនកម្ពុជា ប្រមាណជាងពីរលាននាក់បាត់បង់ជីវិត។ នេះគឺជាសោកនាដកម្មដ៏សោកសង្វេង នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

កម្ពុជា បានទទួលរងទុក្ខទោម្នេញពីរបបនេះដោយផ្ទាល់ ក៏ប៉ុន្តែ កម្ពុជា បានស្វះស្វែងស្តារប្រទេសរបស់ខ្លួនពីបាតដៃទទេ រហូតមានថ្ងៃនេះ។ កម្ពុជា នឹងបន្តអភិវឌ្ឍខ្លួនឲ្យប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីមនុស្សជំនាន់ក្រោយ និងជាផ្នែកមួយ នៃពិភពលោកដ៏ត្រចះត្រចង់។

មជ្ឈមណ្ឌលឯកសារកម្ពុជា មានមោទកភាពក្នុងការចងក្រងឯកសារ អំពីប្រវត្តិសាស្ត្រដ៏លំបាកលំបិននេះ ដើម្បីបុព្វហេតុយុត្តិធម៌, ការចងចាំ និងការផ្សះផ្សា សម្រាប់ប្រជាជាតិរបស់ខ្លួន និងពិភពលោក៕