(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី អគរូបនីយកម្ម និងសំណង់ បានសេចក្តីជូនដំណឹងស្តីពី ការចាប់ផ្ដើមទទួលពិសោធន៍សម្ភារៈសំណង់ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់ ក្នុងគោលបំណងបង្កើននូវគុណភាព សុវត្ថិភាព ការពារទ្រព្យសម្បត្តិ និងសុខុមាលភាព របស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។
ក្រសួងនឹងដាក់ឱ្យដំណើរការជំហានដំបូងសម្រាប់ការទទួលពិសោធន៍សម្ភារៈសំណង់ មានដូចខាងក្រោម ៖
១៖ ពិសោធន៍គុណភាពបេតុង (Concrete Strength Test)
២៖ ពិសោធន៍គុណភាពដែក (Steel Strength Test)
៣៖ ពិសោធន៍ និងវិភាគដី (Proctor Test, Liquid Limits Test, Sieve Analysis Test)។
ក្រសួងគ្រោងនឹងដាក់ឱ្យដំណើរការជាជំហានបន្តបន្ទាប់នៃការពិសោធន៍លើគ្រឿងផ្គុំសំណង់បរិក្ខារសំណង់ និងផលឹតផលសំណង់ នៅពាក់កណ្តាលឆ្នាំ២០២៣។
សាធារណជន ដែលមានបំណងចង់ធ្វើពិសោធន៍ អាចទំនាក់ទំនងមកមន្ទីរពិសោធន៍ជាតិសំណង់តាមរយៈ លោកបណ្ឌិត ញុំ ហោង ប្រធានមន្ទីរពិសោធន៍ជាតិសំណង់ លេខទូរស័ព្ទ ០៩២ ៥៩៥ ៩៩៥/ ០១២ ៩១៦ ៨៦៩ និង អ្វីដែល chhr-plsehtmlmupc.gov.kh ឬមកមន្ទីរពិសោធន៍ជាតិសំណង់ អាសយដ្ឋានថ្មីត្រូវជ្រុង ២០០៥ ផ្លូវលេខ ៣០៧ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕