(ភ្នំពេញ)៖ លោក ហ៊ុយ សាគៀល អ្នកវិភាគ និងតាមដាននយោបាយមួយរូប រស់នៅក្រៅប្រទេស បានចេញវីដេអូថ្មីមួយ វាយប្រហារធ្ងន់ៗលើអតីតមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ។

លោក ហ៊ុយ សាគៀល គឺជាសកម្មជនដ៏លេចធ្លោម្នាក់ក្នុងការគៀងគរមនុស្សធ្វើបាតុកម្ម ប៉ុន្តែនៅពេលនេះលោកបានភ្ញាក់ដឹងខ្លួនអំពីទង្វើដ៏ថោកទាបរបស់អតីតមេដឹកនាំអតីតសង្រ្គោះជាតិ។

លោក ហ៊ុយ សាគៀល បានហៅអតីតមេដឹកនាំ អតីតគណបក្សសង្រ្គោះជាតិថា «ពួកហ្អែង» ដោយសារលោកទ្រាំមិននឹងអំពើរបស់ពួកគេ ដែលនាំគ្នាវាយប្រហារលើរូបលោក ក្រោយពេលលោករិះគន់លើសង្ឃ ប៊ុត ប៊ុនតិញ ដែលប្រព្រឹត្តអំពើមិនគប្បី ក្នុងទីអារ៉ាមវត្តភ្នំសេរី នៅសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ លោក សាគៀល បានប្រាប់ឲ្យបងប្អូនខ្មែរនៅអាមេរិក ឈប់ជឿលើអតីតមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ តទៅទៀត ព្រោះពួកគេគ្មានថ្ងៃឈ្នះនោះទេ។

លោក ហ៊ុយ សាគៀល បានថ្លែងក្នុងភាពអស់ជំនឿថា «អញក្តៅក្រហាយណាស់ បានអញចេញមកនិយាយអីចឹង ពួកហ្អែង [អតីតមេដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ] គ្មានយុត្តិធម៌ទេ កុំសង្ឃឹមថាពួកហ្អែងទៅឈ្នះឆ្នោត សូម្បីតែអញម្នាក់ក៏ពួកហ្អែង រកយុត្តិធម៌ឲ្យអញមិនបានផង អញប្រាប់ប្រជាពលរដ្ឋ នៅក្នុងប្រទេស អញប្រាប់មិត្តភក្តិនៅក្នុងសហរដ្ឋអាមេរិក ថាឈប់ជឿពួកអាបោកតទៀតទៅ រដ្ឋាភិបាលគេធ្វើម៉េចរៀនរស់ជាមួយពួកគេទៅ វាគ្មានក្រឡាណាឈ្នះទេ»