Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២៤០,៧៧១នាក់, ដូសទី៣ចំនួន ១០,៤២១,២៣១នាក់, ដូសទី៤ចំនួន ៤,៧៦០,២៦៣នាក់ និងដូសទី៥ចំនួន ១,២១៩,៣៩០នាក់ (គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២) (Video inside)

28-12-2022 22:25

(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៤០,៧៧១នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨១,១០៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៩,៤០៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩៤,៧៤៨នាក់
៤៖ អាយុ៥ឆ្នាំ ៤២៨,៥៣២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៨៦,៩៧៨នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៤២១,២៣១នាក់ ដូសទី៤ចំនួន ៤,៧៦០,២៦៣នាក់ និងដូសទី៥ចំនួន ១,២១៩,៣៩០នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕